មិនដែលនៅឯកោ
ខណៈពេលដែលមិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធ កំពុងតែនិពន្ធសៀវភៅមុគ្គុទេសករព្រះគម្ពីរ សម្រាប់គ្រូគង្វាលទាំងឡាយ នៅប្រទេសឥណ្ឌូនេស៊ី គាត់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌នៃការរួបរួមគ្នា របស់ប្រជាជាតិមួយនេះ។ គេបានហៅវប្បធម៌នៃការរួបរួមនេះ ជាភាសាឥណ្ឌូនេស៊ីថា ហ្គូតុង រ៉ូយ៉ុង(gotong royong) ដែលមានន័យថា “ការជួយគ្នាទៅវិញទៅមក”។ វប្បធម៌នេះត្រូវបានគេយកមកអនុវត្តន៍នៅក្នុងភូមិ ដោយអ្នកជិតខាងជួយសង់ផ្ទះឲ្យគ្នាទៅវិញទៅមក ឬសង់ស្ពាន ឬក៏ធ្វើផ្លូវរួមគ្នាជាដើម។ គាត់ថា នៅទីក្រុង គេក៏ប្រើវប្បធម៌នេះផងដែរ។ ឧទាហរណ៍ ពេលនរណាម្នាក់ត្រូវទៅជួបគ្រូពេទ្យតាមការណាត់ជួប គាត់តែងតែមាននរណាម្នាក់ ទៅជួបពេទ្យជាមួយគាត់។ នេះជាប្រពៃណីដ៏ល្អ។ ដូចនេះ ពួកគេមិនចាំបាច់ត្រូវធ្វើអ្វី ឬទៅណាម្នាក់ឯងឡើយ។
នៅទូទាំងពិភពលោក អ្នកជឿព្រះយេស៊ូវបានអរសប្បាយ ដោយនឹកចាំថា យើងក៏មិនដែលនៅម្នាក់ឯងដែរ។ ព្រះវិញ្ញាណបរិសុទ្ធដែលជាអង្គទីបីនៃព្រះត្រៃឯក តែងតែគង់នៅជាមួយយើងជានិច្ច។ ជាងនេះទៅទៀត ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់គ្រីស្ទបរិស័ទម្នាក់ៗ ដើម្បី “ធ្វើជាអង្គជំនួយ និងគង់នៅជាមួយយើងអស់កល្បជានិច្ច”(យ៉ូហាន ១៤:១៦)។
ព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណនៃព្រះ នឹងយាងចុះមក បន្ទាប់ពីទ្រង់យាងឡើងនគរស្ថានសួគ៌វិញ។ ទ្រង់មានបន្ទូលថា “ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ”(ខ.១៨)។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះវិញ្ញាណនៃសេចក្តីពិត នឹងយាងចូលគង់ក្នុងអ្នកដែលបានទទួលជឿព្រះគ្រីស្ទ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ(ខ.១៧)។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកជំនួយ អ្នកកម្សាន្តចិត្ត អ្នកលើកទឹកចិត្ត…
អរសប្បាយនឹងសម្រស់
មានផ្ទាំងគំនូរមួយផ្ទាំង ដែលបានទាក់ភ្នែកខ្ញុំយ៉ាងខ្លាំង ដូចជាប៉មបញ្ចាំងពន្លឺនៅលើទីខ្ពស់។ គេបានដាក់តាំងវានៅលើជញ្ជាំង ក្នុងផ្លូវដើរក្នុងមន្ទីរពេទ្យក្រុងដ៏ធំមួយ។ គេបានគូររូបជនជាតិដើមអាមេរិកណាវ៉ាចូ ដោយប្រើពណ៌ប៉ាស្តែល ដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង បានជាខ្ញុំឈប់ ដើម្បីគយគន់ ដោយការស្ងើចសរសើរ។ ខ្ញុំក៏បាននិយាយប្រាប់ដេន(Dan) ដែលជាស្វាមីខ្ញុំ ឲ្យមើលទៅផ្ទាំងគំនូរនោះដែរ។
កាលនោះ គាត់កំពុងតែដើរមុខខ្ញុំ ប៉ុន្តែ ខ្ញុំមានការស្ទាក់ស្ទើរ ដោយដើរហួសផ្ទាំងគំនូរផ្សេងទៀត នៅលើជញ្ជាំង ដើម្បីឈរមើលតែផ្ទាំងគំនូរមួយផ្ទាំងនេះ។ ខ្ញុំក៏បាននិយាយខ្សិបៗថា “ស្អាតណាស់”។
មានអ្វីៗជាច្រើនក្នុងជីវិតនេះ ដែលពិតជាស្អាតមែន ដែលមានដូចជាផ្ទាំងគំនូរដ៏វិចិត្រ ទេសភាពដ៏ស្រស់ស្អាត និងសម្ភារៈដែលគេបានផលិតដោយដៃជាដើម។ ប៉ុន្តែ ស្នាមញញឹមរបស់ក្មេង ស៊ុតពណ៌ខៀវរបស់សត្វចាបរ៉ូប៊ីន និងសំបកគ្រំសមុទ្រ ក៏ស្រស់ស្អាតផងដែរ។ ដើម្បីជួយសម្រាលបន្ទុកនៃជីវិតនេះ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើឲ្យល្អ តាមរដូវកាល(សាស្តា ៣:១១)។ ក្នុងភាពស្រស់ស្អាតនោះ អ្នកប្រាជ្ញព្រះគម្ពីរបានពន្យល់ថា យើងអាចមើលឃើញភាពល្អឥតខ្ចោះនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលរាប់បញ្ចូលទាំងសិរីល្អនៃព្រះរាជដ៏ឥតខ្ចោះរបស់ទ្រង់ ដែលត្រូវមកដល់។
យើងគ្រាន់តែអាចនឹកស្រមៃអំពីភាពល្អឥតខ្ចោះនោះប៉ុណ្ណោះ ដូចនេះ ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់ភាពល្អឥតខ្ចោះនោះជាមុន តាមរយៈសម្រស់នៃអ្វីៗដែលយើងអាចឃើញក្នុងជីវិតនេះ។ ទ្រង់ក៏បានធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ(ខ.១១)។ ថ្ងៃខ្លះ ជីវិតយើងហាក់ដូចជាអាប់អួរ ហើយមិនបង្កើតផលផ្លែអ្វីសោះ។ ប៉ុន្តែ ដោយសេចក្តីមេត្តារបស់ព្រះជាម្ចាស់ នោះទ្រង់បានប្រទាននូវភាពស្រស់ស្អាត សម្រាប់ឲ្យយើងជញ្ជឹងគិត។
លោកជើរ៉ាត ឃើទីស ដេឡាណូ(Gerard Curtis Delano) ដែលជាវិចិត្រករនៃផ្ទាំងគំនូរដែលខ្ញុំបានស្ងើចសរសើរនេះ…
ហុមព័ទ្ធដោយក្តីស្រឡាញ់
មានស្រ្តីជាម្តាយវ័យក្មេងម្នាក់ កំពុងតែជួបការលំបាកតែម្នាក់ឯង នៅក្នុងអាកាសយាន្តដ្ឋានដ៏មមាញឹកមួយ។ កូនតូចរបស់គាត់ដែលចេះដើរតេសតាស់ បានរករឿងចាប់មិនឈ្នះ ដោយវាស្រែកយំឡាំប៉ា ដោយមិនព្រមឡើងជិះយន្តហោះ។ ដោយសារគាត់មិនអាចគ្រប់គ្រងស្ថានការនេះបាន ហើយកំពុងតែមានផ្ទៃពោះស្រាប់ផង ស្រ្តីជាម្តាយវ័យក្មេងម្នាក់នេះ ក៏បានបោះបង់ការព្យាយាមរបស់គាត់ ដោយលុតជង្គង់នៅលើកម្រាលឥដ្ឋ ដោយចិត្តនឿយណាយ។ គាត់យកដៃគ្របមុខ ហើយក៏បានចាប់ផ្តើមយំ។
ភ្លាមៗនោះ មានអ្នកដំណើរស្រីៗប្រហែល៦ ឬ៧នាក់ ដែលសុទ្ធតែជាអ្នកដែលនាងមិនដែលស្គាល់ បានឈរជុំវិញនាង និងកូនរបស់នាង ដោយចែកអាហារសំរន់ ទឹក និងឱបយ៉ាងទន់ភ្លន់ ហើយថែមទាំងច្រៀងបទចម្រៀងកុមារឲ្យកូននាងស្តាប់ផងដែរ។ ការឈរជុំវិញធ្វើជារង្វង់ដ៏កក់ក្តៅនេះ បានជួយសម្រួលអារម្មណ៌របស់ស្រ្តីជាម្តាយ និងកូនរបស់គាត់ ហើយបន្ទាប់មក ពួកគេក៏បានឡើងជិះយន្តហោះ។ ស្រ្តីទាំងនោះក៏បានត្រឡប់ទៅកាន់កន្លែងអង្គុយរបស់ខ្លួនវិញ ដោយមិនបានជជែកគ្នាអំពីការអ្វីដែលខ្លួនបានធ្វើឡើយ តែបានដឹងថា ជំនួយរបស់ពួកគេបានជួយឲ្យម្តាយវ័យក្មេងនោះមានភាពរឹងមាំឡើង ចំពេលដែលនាងកំពុងតែត្រូវការជំនួយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក១២៥ ដែលបានចែងថា “មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ”(ខ.២)។ ទីក្រុងយេរូសាឡិម ជាទីប្រជុំជនដ៏ធំ និងមមាញឹកមួយ ដែលបានហុមព័ទ្ធដោយភ្នំជាច្រើន ដែលមានដូចជា ភ្នំដើមអូលីវ ភ្នំស៊ីយ៉ូន និងភ្នំម៉ូរីយ៉ាជាដើម។
ដែលភ្នំទាំងនោះបានព័ទ្ធជុំវិញទីក្រុងយេរូសាឡិមជាយ៉ាងណា នោះព្រះជាម្ចាស់ក៏ហុមព័ទ្ធរាស្រ្តទ្រង់ ដោយទ្រទ្រង់ និងការពារវិញ្ញាណយើង “ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអស់កល្បជានិច្ច”។ ដូចនេះ នៅថ្ងៃដ៏ពិបាក ចូរយើង “មើលទៅភ្នំ” ដូចដែលអ្នកនិពន្ធទំនុកដំកើងបានពោលឡើងនោះ(ទំនុកដំកើង…
លប់ចោល
លោកអេឌវើត នើន(Edward Nairne) ដែលជាវិស្វករអង់គ្លេសបានរកឃើញវិធីឆ្នៃបង្កើតជ័រលុបខ្មៅដៃ ដោយចៃដន្យ នៅពេលដែលគាត់ឈោងទៅរកចំណិតនំប៉័ង។ នៅឆ្នាំ១៧៧០ គេក៏បានយកចំណិតនំប៉័ងមកធ្វើជ័រលុប ដើម្បីលប់ស្នាមខ្មៅដៃនៅលើក្រដាស់។ តែពេលលោកអេឌវើតឈោងទៅរកចំណិតនំប៉័ង គាត់បែរជាប៉ះជ័រកៅស៊ូមួយដុំ ដោយចៃដន្យ ហើយគាត់ក៏បានយកវាមកលប់ ឃើញថា ស្នាមខ្មៅដៃក៏បានរលប់ ដោយបន្សល់ទុកនូវកំទេចជ័រល្អិតៗ ដែលគាត់អាចគ្រវាសដៃបោសវាចេញពីក្រដាស់យ៉ាងងាយស្រួល។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបាបរបស់យើង ដែលព្រះជាម្ចាស់ក៏អាចលប់ចោល។ ព្រះអង្គជានំប៉័ងជីវិត ដែលបានលប់បាបរបស់យើង ដោយលះបង់ព្រះជន្មទ្រង់ ហើយសន្យាថា នឹងមិននឹកចាំអំពើបាបរបស់យើងទៀតឡើយ។ បទគម្ពីរអេសាយ ៤៣:២៥ បានចែងថា ព្រះជាម្ចាស់ជាអ្នកដែលលុបអំពើរំលងរបស់យើងចេញ ដោយយល់ដល់ព្រះអង្គទ្រង់ ហើយមិននឹកចាំអំពើបាបរបស់យើងទៀតឡើយ។
នេះអាចជាការជួសជុលដ៏គួរឲ្យកត់សំគាល់ ដែលយើងមិនសមនឹងទទួល។ មនុស្សជាច្រើន ពិបាកនឹងជឿថា ព្រះជាម្ចាស់អាចលប់បាបរបស់យើងចោល យ៉ាងងាយដូចពពកដែលរលាយ។ តើព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ អាចបំភ្លេចបាបរបស់យើង យ៉ាងងាយស្រួលដូចនេះឬ?
ព្រះអង្គពិតជាលប់បាបរបស់យើងចោលមែន ពេលដែលយើងទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌បានសម្រេចព្រះទ័យអត់ទោសបាបឲ្យយើង ហើយឈប់នឹកចាំអំពីវាទៀត ដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខ ដោយមានសេរីភាពរួចពីបាប។ បាបដែលយើងមានកាលពីមុន មិនសង្កត់ពីលើយើងទៀតទេ បានជាយើងមិនប្រឡាក់ ហើយអាចបម្រើទ្រង់ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។
ជាការពិតណាស់ កំហុសដែលយើងបានធ្វើ អាចនាំឲ្យយើងទទួលលទ្ធផលរបស់វា ក្នុងជីវិតនេះ។ តែព្រះទ្រង់បានដកបាបចេញពីយើងហើយ ដោយអញ្ជើញយើង ឲ្យវិលត្រឡប់ទៅរកទ្រង់វិញ…
អត្ថន័យនៃឈ្មោះ ហ្វ៊ីកា
ក្នុងក្រុងរបស់ខ្ញុំ មានហាងកាហ្វេមួយ នៅក្បែរផ្ទះខ្ញុំ ដែលមានឈ្មោះថា ហាងកាហ្វេហ្វ៊ីកា។ ពាក្យ ហ្វ៊ីកា គឺជាពាក្យជាភាសាស៊ុយអែត ដែលមានន័យថា សម្រាកញាំកាហ្វេ និងនំផ្សេងៗ ជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិ។ ខ្ញុំមិនមែនជាជនជាតិស៊ុយអែតទេ តែអត្ថន័យនៃពាក្យហ្វ៊ីកា បានពិពណ៌នា អំពីការអ្វីម្យ៉ាង ដែលខ្ញុំស្រឡាញ់បំផុត នៅក្នុងអង្គព្រះយេស៊ូវ គឺការដែលទ្រង់មានទម្លាប់ឈប់ពីការងារ ដើម្បីសោយអាហារ និងសម្រាកជាមួយអ្នកដទៃ។
អ្នកប្រាជ្ញព្រះគម្ពីរទាំងឡាយបានមានប្រសាសន៍ថា ព្រះយេស៊ូវមិនបានសោយអាហារ ដោយចៃដន្យឡើយ។ លោកម៉ាក គ្លែនវីល(Mark Glanville) ដែលជាទេវវិទូបានហៅការសោយអាហាររបស់ព្រះអង្គថា “ការសោយអាហារតាមបែបអ៊ីស្រាអែល ដែលមានអាហារពីមុខ ដ៏រីករាយ និងជាការអបអរ តាមព្រះគម្ពីរសញ្ញាចាស់។ ពេលព្រះយេស៊ូវគង់នៅតុអាហារ ព្រះអង្គបានសម្តែងចេញនូវលក្ខណៈ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យជនជាតិអ៊ីស្រាអែលមាន គឺធ្វើជាចំណុចកណ្តាលនៃក្តីអំណរ ការអបអរ និងយុត្តិធម៌ សម្រាប់លោកិយទាំងមូល”។
រាប់ចាប់ពីពេលដែលទ្រង់ប្រទានអាហារដល់មនុស្ស៥ពាន់នាក់ រហូតដល់ពេលដែលទ្រង់សោយអាហារជាលើកចុងក្រោយ មុនពេលទ្រង់សុគត និងសូម្បីតែនៅពេលទ្រង់សោយអាហារជាមួយអ្នកជឿពីរនាក់ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ(លូកា ២៤:៣០) ព្រះរាជកិច្ចនៃតុអាហាររបស់ព្រះអង្គ បានអញ្ជើញយើង ឲ្យផ្អាកភាពមមាញឹកមួយរយៈពេលសិន ហើយចូលក្នុងព្រះវត្តមានទ្រង់វិញ។ ជាការពិតណាស់ ទាល់តែអ្នកជឿទាំងពីរនាក់នោះបានញាំអាហារជាមួយព្រះយេស៊ូវ ទើបពួកគេមើលទ្រង់ស្គាល់ ហើយដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ។ “ទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ នោះភ្នែកគេបានបើកភ្លឺឡើង…
ព្រះជាម្ចាស់ទតឃើញ
វែនតាមីញ៉ូប ដែលខ្ញុំមានជាលើកទីមួយ បានបើកភ្នែកខ្ញុំ ឲ្យមើលឃើញពិភពលោកដ៏ស្រស់ស្អាត។ ភ្នែករបស់ខ្ញុំអាចមើលឃើញវត្ថុដែលនៅជិតច្បាស់ល្អ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ បើខ្ញុំមិនប្រើវែនតាទេ វត្ថុដែលនៅចុងម្ខាងនៃបន្ទប់ ឬនៅឆ្ងាយៗ មានសភាពព្រាលៗ។ កាលខ្ញុំមានអាយុ១២ឆ្នាំ ពេលដែលខ្ញុំបានពាក់វែនតាមីញ៉ូបជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញអក្សរនៅលើក្តាខៀន និងស្លឹកឈើ នៅលើដើមឈើច្បាស់ជាងមុន ហើយដែលសំខាន់បំផុតនោះ គឺបានឃើញស្នាមញញឹមស្រស់ច្បាស់កាន់តែច្បាស់។
ខ្ញុំបានឃើញមិត្តភក្តិរបស់ខ្ញុំញញឹមតបមកខ្ញុំវិញ ពេលខ្ញុំញញឹមដាក់ពួកគេ ហើយពេលនោះ ខ្ញុំក៏បានដឹងថា ការដែលត្រូវគេមើលឃើញ គឺជាអំណោយ និងព្រះពរដ៏អស្ចារ្យ ដូចការមើលឃើញគេវិញផងដែរ។
នាងហាកាដែលជាបាវបម្រើ បានដឹងអំពីរឿងនេះ ពេលដែលនាងបានរត់គេចពីការគៀបសង្កត់ របស់នាងសារ៉ាយដែលជាចៅហ្វាយស្រី។ តាមវប្បធម៌នៅសម័យនោះ នាងហាកាជា “មនុស្សដែលគេមិនឲ្យតម្លៃ” ដោយនាងមានផ្ទៃពោះ ហើយនៅតែម្នាក់ឯង ខណៈពេលដែលនាងកំពុងតែរត់គេចទៅវាលរហោស្ថាន ដោយគ្មានជំនួយ ឬក្តីសង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានដឹងថា ព្រះទ្រង់ទតឃើញនាង ហើយនាងក៏បានទទួលអំណាច ឲ្យមើលឃើញទ្រង់វិញផងដែរ។ ពីមុននាងដឹងច្បាស់អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ តែពេលនោះ នាងក៏បានឃើញព្រះជាម្ចាស់យ៉ាងច្បាស់ បានជានាងហៅព្រះនាមទ្រង់ថា អេល រ៉ូអេ ដែលប្រែមកថា“ព្រះដែលទតឃើញ”នាង។ ហើយនាងក៏បាននិយាយថា នាងបានឃើញព្រះដែលបានទតឃើញនាង(លោកុប្បត្តិ ១៦:១៣) ។
ព្រះដ៏ទតឃើញ ទ្រង់ក៏បានទតឃើញយើងម្នាក់ៗផងដែរ។ តើអ្នកមានអារម្មណ៍ថា គ្មាននរណាម្នាក់យកភ្នែកមើលអ្នក ឬនៅឯកោ…
រឿងធំដុំ
នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។
គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។
លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។ សម្រាប់អ្នកដែលចែករំលែកដល់អ្នកដទៃ ដោយចិត្តសប្បុរស ព្រះជាម្ចាស់បានសន្យាថា “ពន្លឺរបស់ឯង នឹងលេចមក…
ដើរតាមការដឹកនាំ
មានពេលមួយ យន្តហោះចម្បាំងបីគ្រឿងបានហោះពីលើដំបូលផ្ទះរបស់ខ្ញុំ ដោយបញ្ចេញសម្លេងលាន់រំពង។ យន្តហោះទាំងនោះបានហោះទន្ទឹមគ្នាធ្វើជាក្បួន ដែលមើលទៅ ដូចយន្តហោះតែមួយ។ ខ្ញុំក៏បាននិយាយប្រាប់ស្វាមីរបស់ខ្ញុំថា “អស្ចារ្យណាស់” គាត់ក៏តបថា “មែនហើយគួរឲ្យស្ងប់ស្ងែងណាស់”។ យើងរស់នៅក្បែរបន្ទាយទ័ពអាកាស ដូចនេះ ទិដ្ឋភាពបែបនេះ គឺមិនមានអ្វីចម្លែកទេ។
ទោះជាយ៉ាងណាក៏ដោយ ពេលយន្តហោះចម្បាំងទាំងនោះហោះរំលងផ្ទះខ្ញុំម្តងៗ ខ្ញុំតែងតែសួរខ្លួនឯងថា តើធ្វើដូចម្តេច ឲ្យពួកគេអាចហោះហើរជិតគ្នាយ៉ាងនេះ ដោយមិនបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងយន្តហោះ? ក្រោយមក ខ្ញុំក៏បានដឹងច្បាស់ថា មូលហេតុដែលពួកគេអាចធ្វើដូចនេះបាន គឺដោយសារការបន្ទាបខ្លួន។ អ្នកបើកបរយន្តហោះទាំងពីរ ដែលហោះសងខាង មានការជឿទុកចិត្តថា អ្នកបើកយន្តហោះដែលនៅកណ្តាល និងនាំមុខគេ កំពុងតែធ្វើដំណើរទៅមុខ ដោយល្បឿន និងគន្លងដ៏ត្រឹមត្រូវ បានជាពួកគេលះបង់បំណងចិត្តរបស់ខ្លួនឯង ដោយព្រមទៅតាមទិសដៅផ្សេង ឬចោទសួរ អំពីទិសដៅរបស់អ្នកដឹកនាំខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេបានហោះហើរ ក្នុងក្បួន ហើយហោះតាមយន្តហោះដែលនៅកណ្តាល និងនៅខាងមុខយ៉ាងប្រកិត។ តើការធ្វើដូចនេះ បានលទ្ធផលអ្វី? ជាការពិតណាស់ ពួកគេបង្កើតបានក្រុមដ៏ខ្លាំងពូកែមួយ។
អ្នកដើរតាមព្រះយេស៊ូវ ក៏មានលក្ខណៈមិនខុសពីអ្នកបើកយន្តហោះជាក្រុមនោះឡើយ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ”(លូកា ៩:២៣)។
ការដើរតាមទ្រង់ គឺត្រូវឆ្លងកាត់ផ្លូវនៃការបដិសេធន៍ខ្លួនឯង និងមានទុក្ខលំបាក ដែលអាចធ្វើឲ្យយើងពិបាកដើរតាមទ្រង់។ ប៉ុន្តែ ដើម្បីធ្វើជាសិស្សរបស់ទ្រង់…
ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ
មានពេលមួយឡានរបស់ស្វាមីខ្ញុំ ដេរមិនឆេះ។ មើលទៅជាងឡាន ដែលមកជួសជុលឡាន មានវ័យក្មេងណាស់ គឺក្មេងពេក មិនអាចជួសជុលបានទេ។ ស្វាមីរបស់ខ្ញុំខ្វះទំនុកចិត្តចំពោះគាត់ ហើយក៏បាននិយាយខ្សិបៗប្រាប់ខ្ញុំថា “គាត់នៅក្មេងណាស់”។ ពេលដែលខ្ញុំដឹងថា សា្វមីខ្ញុំមិនទុកចិត្តគាត់ ខ្ញុំក៏បាននឹកចាំ អំពីអ្នកភូមិណាសារ៉ែត ដែលបានរអ៊ូរទាំ ពេលដែលពួកគេមានមន្ទិលចំពោះព្រះយេស៊ូវ។
ពេលដែលព្រះយេស៊ូវបង្រៀន ក្នុងសាលាប្រជុំ ពួកគេក៏បានសួរគ្នាថា “តើគាត់មិនមែនជាកូនរបស់ជាងឈើទេឬអី?”(ម៉ាថាយ ១៣:៥៥)។ ពួកគេក៏បានចំអកឲ្យទ្រង់ ដោយមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា បុគ្គលម្នាក់ ដែលពួកគេបានស្គាល់នោះ បានប្រោសជម្ងឺ និងបង្រៀនព្រះបន្ទូល បានជាពួកគេចោទសួរថា “តើអ្នកនេះបានចំណេះ និងការឫទ្ធិបារមីទាំងនេះពីណាមក?”(ខ.៥៤)។ ពួកគេមិនបានជឿព្រះយេស៊ូវទេ ផ្ទុយទៅវិញ ពួកគេមានការរវាតចិត្ត ពេលដែលពួកគេដឹងថា ទ្រង់មានអំណាច នៅក្នុងការបង្រៀន និងធ្វើការអស្ចារ្យ(ខ.១៥,៥៨)។
នៅក្នុងការរស់នៅធម្មតា ប្រចាំថ្ងៃ យើងក៏ប្រហែលជាមានការពិបាក នៅក្នុងការទុកចិត្តប្រាជ្ញា និងអំណាចរបស់ព្រះអង្គសង្រ្គោះរបស់យើងផងដែរ។ ពេលដែលយើងមិនបានរំពឹងឲ្យទ្រង់ជួយយើង យើងក៏បានបាត់ឱកាសអនុញ្ញាតឲ្យទ្រង់ធ្វើការអស្ចារ្យ ដែលនាំឲ្យជីវិតយើងផ្លាស់ប្រែ(ខ.៥៨)។
សូមត្រឡប់មករឿងរបស់ខ្ញុំវិញ។ ស្វាមីរបស់ខ្ញុំក៏បានដឹងថា ជំនួយដែលគាត់ត្រូវការ គឺកំពុងតែឈរនៅពីមុខគាត់ស្រាប់ហើយ។ ទីបំផុត ស្វាមីខ្ញុំក៏ព្រមទទួលជំនួយពីយុវជនម្នាក់នោះ ដោយអនុញ្ញាតឲ្យគាត់មើលអាគុយឡានចាស់របស់យើង។ គាត់គ្រាន់តែមួលខ្ចៅតែបន្តិច ម៉ាស៊ីនឡានក៏មានដំណើរការឡើងវិញ ដោយបន្លឺសម្លេង និងបញ្ចេញពន្លឺអំពូលភ្លើងរបស់វា។ ស្វាមីខ្ញុំក៏បាននិយាយថា “វាបានបញ្ចេញពន្លឺភ្លឺឡើង ដូចនៅថ្ងៃណូអែលអញ្ចឹង”។…
ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ
គ្រូពេទ្យមិនបានចងចញ្ចើមទេ ពេលដែលគាត់កំពុងតែនិយាយជាមួយស្វាមីខ្ញុំ អំពីការពិនិត្យមើលជម្ងឺមហារីករបស់គាត់។ គាត់បានញញឹម ហើយលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃថ្មីនីមួយៗ ដោយការអរព្រះគុណព្រះ។ គាត់ថា យ៉ាងហោចណាស់ យើងគួរតែអរព្រះគុណព្រះអង្គ សម្រាប់ការបីយ៉ាង។ ស្វាមីខ្ញុំក៏បានយល់ស្របនឹងយោបល់របស់គាត់ ដោយដឹងថា ការដឹងគុណព្រះ ជួយឲ្យចិត្តយើងបើកចំហរ ដើម្បីស្វែងរកការកម្សាន្តចិត្ត នៅក្នុងសេចក្តីល្អរបស់ព្រះ។ ដូចនេះ ស្វាមីរបស់ខ្ញុំក៏បានចាប់ផ្តើមថ្ងៃនីមួយៗ ដោយការសរសើរដំកើងព្រះជាម្ចាស់ថា ព្រះអង្គអើយ សូមអរព្រះគុណ សម្រាប់ការគេងលក់ស្រួល កាលពីយប់មិញ។ សូមអរព្រះគុណ សម្រាប់គ្រែគេងដែលសម្អាតបានស្អាត។ សូមអរព្រះគុណ សម្រាប់ថ្ងៃរះ។ សូមអរព្រះគុណ សម្រាប់អាហារពេលព្រឹកនៅលើតុ។ សូមអរព្រះគុណ សម្រាប់ស្នាមញញឹមនៅលើបបូរមាត់ទូលបង្គំ។
ពាក្យនីមួយៗ គឺបាននិយាយចេញពីចិត្ត។ ប៉ុន្តែ តើពាក្យទាំងនោះ អាចក្លាយជាអសារឥតការដែរទេ? តើការសរសើរដំកើង សម្រាប់រឿងលម្អិតដ៏តូច សំខាន់ចំពោះព្រះជាម្ចាស់ ដែលមានគ្រប់ចេស្តាឬទេ? ក្នុងបទគម្ពីរទំនុកដំកើងជំពូក៥០ លោក អេសាភដែលជាអ្នកដឹកនាំក្រុមភ្លេងរបស់ស្តេចដាវីឌ បានផ្តល់ឲ្យនូវចម្លើយដ៏ច្បាស់លាស់មួយ សម្រាប់សំណួរនេះ។ គាត់ថា ព្រះជាម្ចាស់ “អញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ”(ខ.៩)។ កាលពីសម័យមុន គោឈ្មោល និងពពែឈ្មោល គឺជាដង្វាយអរព្រះគុណ ដែលពួកអ៊ីស្រាអែលបានថ្វាយដល់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តទ្រង់ថ្វាយចិត្ត និងជីវិតរបស់ពួកគេដល់ទ្រង់ ដោយការដឹងគុណទ្រង់ ជាជាងថ្វាយដង្វាយទាំងនោះ(ខ.១៤,២៣)។
តាមបទពិសោធន៍របស់ស្វាមីខ្ញុំ…